ក្រុមហ៊ុន MG Cambodia បានបើកបង្ហាញវត្តមានរថយន្ត MG HS Facelift ស៊េរីថ្មី ឆ្នាំ២០២៤

[ក្នុងស្រុក] កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន MG Cambodia បានបើកបង្ហាញនូវវត្តមានរថយន្ត MG HS Facelift ស៊េរីថ្មី ឆ្នាំ២០២៤ ដែលជាផលិតផលសំខាន់នៅក្នុងត្រកូល MG ដែលត្រូវបានគេស្គាល់ថាជាម៉ូឌែលរថយន្តដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនជាច្រើនដូចជាពាណិជ្ជករ និងសហគ្រិនវ័យក្មេង និងការប្រើប្រាស់ជាលក្ខណៈគ្រួសារ។ កម្មវិធីសម្ពោធជាផ្លូវការរថយន្ត MG HS Facelift ស៊េរីថ្មី ឆ្នាំ២០២៤ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខបានប្រព្រឹត្តិទៅយ៉ាងរលូន និងអន្ធឹកអន្ធាប់បំផុតដោយមានវត្តមានចូលរួមពីភ្ញៀវកិត្តិយសដែលជាម្ចាស់រថយន្ត MG, influencer, ធនាគារដៃគូរ និងអ្នកសារពត៌មានជាច្រើនរូប។ រថយន្ត MG HS Facelift ដែលត្រូវបានផ្លាស់ប្តូររូបរាងនិងកំណត់ស្តង់ដារថ្មីនៅក្នុងជួរនៃរថយន្តប្រភេទ SUV ដោយបន្តផ្តល់ជូនអតិថិជននូវតម្លៃដ៏សមរម្យនិងសន្សំសំចៃជាមួយតម្លៃត្រឹមតែ ៣៥ ៩០០ ដុល្លារ ($35,990) ដែលធ្វើឱ្យវាក្លាយជារថយន្តប្រភេទ SUV ដែលមានតម្លៃទាបជាងប្អូនប្រុសរបស់គេបន្តិចគឺ MG RX5 Sport Edition។ លើសពីនេះ រថយន្ត MG ក៏ផ្តល់ជូននូវការធានារយៈពេល ៥ ឆ្នាំ ឬ ១៥០ … Continue reading ក្រុមហ៊ុន MG Cambodia បានបើកបង្ហាញវត្តមានរថយន្ត MG HS Facelift ស៊េរីថ្មី ឆ្នាំ២០២៤